មិនសរសើមិនបាន !សួនសត្វ ភ្នំពេញសាហ្វារី ទើបបើកសម្ពោធ តែមានអ្នកចូលទស្សនាច្រើន




ភ្នំពេញសាហ្វារី កំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកលេងសង្គមហ្វេសប៊ុកជាច្រើនគឺជា«សួនសត្វសាហ្វារី» ដែលទើបតែបើសម្ពោធឲ្យចូលរួមទស្សនាជាផ្លូវការ ប៉ុន្មានថ្ងៃ មកនេះ។ ជាក់ស្តែងគ្រាន់តែដើរទៅដល់ខាងមុននៃសួនសត្វមួយនេះដែរ ឃើញថាពិតជាស្រស់ស្អាតខ្លាំងតែម្តង ដោយផ្លូវចូលមានរូបដំរីធំៗ២ រីឯខ្លោងទ្វារវិញរចនាបញ្ចេញក្បាច់បុរាណដែលមានរូបរាងជាប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាត មិនត្រឹមតែប៉ុណ្ណោះគឺមានរូបនាគយ៉ាងធំ នៅចំកណ្តាលផងដែរ។ \

ភ្នំពេញសាហ្វារី កំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកលេងសង្គមហ្វេសប៊ុកជាច្រើនគឺជា«សួនសត្វសាហ្វារី» ដែលទើបតែបើសម្ពោធឲ្យចូលរួមទស្សនាជាផ្លូវការ ប៉ុន្មានថ្ងៃ មកនេះ។ ជាក់ស្តែងគ្រាន់តែដើរទៅដល់ខាងមុននៃសួនសត្វមួយនេះដែរ ឃើញថាពិតជាស្រស់ស្អាតខ្លាំងតែម្តង ដោយផ្លូវចូលមានរូបដំរីធំៗ២ រីឯខ្លោងទ្វារវិញរចនាបញ្ចេញក្បាច់បុរាណដែលមានរូបរាងជាប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាត មិនត្រឹមតែប៉ុណ្ណោះគឺមានរូបនាគយ៉ាងធំ នៅចំកណ្តាលផងដែរ។ \

បើនិយាយ ពីទិដ្ឋភាពមុននឹងចូលទៅទិញសំបុត្រឃើញថាមានមនុស្សជាច្រើនតម្រង់ជួរឈរទិញ ដើម្បីបានសំបុត្រទៅចូលរួមទស្សនាសួនសត្វដ៏ធំនៅប្រទេសកម្ពុជា តែអ្វីដែលសំខាន់នោះគឺសួនសត្វនេះនៅក្នុងទៅក្រុងភ្នំពេញនេះតែម្តង គឺមានភាពងាយស្រួលសម្រាប់ប្រិយមិត្តមែនទែន។

ដោយសំបុត្រសម្រាប់ចូលទស្សនាម្នាក់់ត្រឹមតែ១០ដុល្លារ តែបើសម្រាប់កុមារត្រឹម​តែ៥ដុល្លារប៉ុណ្ណោះ ដែលមានទីធ្លាយ៉ាងធំ លើសពីនេះក៏មានសត្វជាង​១០០០ក្បាលនៅក្នុងនោះផងដែរ។ ចំពោះទិដ្ឋភាពពេលចូលទៅដល់សួនសត្វនេះវិញ ឃើញថាប្លែកភ្នែកខ្លាំង ដោយមានសត្វសេក សត្វត្រីធំៗ មានរំលេចពណ៌គ្នាមើលទៅយ៉ាងស្រស់ស្អាត និងស្រស់ស្រាយនៅក្នុងអារម្មណ៍។ យ៉ាងណាមិញ កន្លែងមួយនេះ មិនត្រឹមតែជាតែជាសួនសត្វដែលសម្រាប់ចូលទស្សនាសត្វប៉ុណ្ណោះនោះទ ថែមទាំងមានកន្លែងជិះទូក(ទាទឹក) ដែលតម្លៃសំបុត្រទូកមួយជិះបានពីរនាក់ មានតម្លៃ២ដុល្លារប៉ុណ្ណោះ អាចធ្វើដំណើរជិះបានកន្លះម៉ោង។

ចំពោះកន្លែងលក់របស់ញុំប្រិយមិត្តក៏មិនបាច់ព្រួយបារម្ហថា ទៅដល់ទៅនោះគ្មានអ្វីញុំានោះទេ គឹថាមានហាងជាច្រើនដែលខ្លះជាហាងល្បីៗ ប្រហិតធម្មតា កន្លែងលក់ចំនីអាហារ ភេសជ្ជៈជាច្រើន តាមការចង់របស់លោកអ្នកដែលបានចូលទស្សនា។ ជាក់ស្តែង កន្លែងមួយនេះក៏មានកាលវិភាគសម្រាប់ងាយស្រួលដល់ភ្ញៀវទាំងអស់ កន្លែងទស្សនានឹងដាក់តាមម៉ោង។ ដោយក្នុងនោះមានការសម្តែងដូចជាសម្តែងសេក សម្តែងខ្លា សម្តែងក្រពើ និងសម្តែងស្វា។

ស្របពេលជាមួយគ្នានេះដែរ ក៏មានការសម្តែងជាមួយសត្វដទៃជាច្រើន ដូចជាសត្វសេក សត្វស្វា សត្វខ្លា និងមានជាច្រើនទៀតរាប់មិនអស់ តែនៅក្នុងនោះក៏មានការកោតសរសើរជាមួយនឹងគេឃើញ បង្រៀនសត្វសាហាវដូចជាខ្លា និងហ៊ានសម្តែងដាក់ក្បាលចូលក្នុងក្បាលក្រពើ ធ្វើឲ្យអ្នកទស្សនាស្រៀវ ខណៈពេលដែលមានការកោតសរសើរពេញកន្លែងទស្សនាដែលពួកគេហ៊ានសម្តែងជាមួយសត្វដ៏សាហាវបែបនេះ។ ដែលនៅក្នុងកន្លែងសម្តែងជាមួយសត្វនីមួយៗ មានមនុស្សជាច្រើនកុះករ ពេញមហោលស្របតែម្តង ហើយក៏មានការស្រែក លើកទឹកចិត្តបង្កជាភាពរីករាយនៅក្នុងនោះ ឲ្យកាន់តែសប្បាយ។



ក្រៅពីមានការសម្តែងShow ជាច្រើនជាមួយនឹងសត្វសាហាវៗ ដូចជាខ្លា និងក្រពើនេះ គឺនៅជិតកន្លែងមហោស្រពសម្តែងនៅមួយៗក៏មានការ ដាក់ថតរូបជាមួយសត្វពិតៗមិនចាញ់បរទេសនោះទេ ដែលក្នុងនោះមានដូចជាកូនសត្វក្រពើ សត្វឥន្ទ្រី ជាច្រើនទៀត ដែលត្រូវទិញសំបុត្រទិញដើម្បីថតរូបជាមួយក្នុងតម្លៃ១ដុល្លារបុ៉ណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចថតរូបជាមួយនឹងសត្វស្វា សត្វសេក ខ្លា បានបន្ទាប់ពីមានការសម្តែងចប់ ដោយមិនគិតថ្លៃនោះឡើយ។ទាំងនេះពិតជាងាយស្រួលមែនទែន សម្រាប់អ្នកដែលចូលចិត្តថតរូបទាំងឡាយ ព្រោះទាំងទេសភាពស្អាតប្លែក និងបានថតរូបជាមួយសត្វជាច្រើនទៀត។ លើសពីនេះទៅទៀត បន្ទាប់ពីបញ្ចប់ការទស្សនាសត្វសម្តែងទាំងអស់ ក៏មានភ្ញៀវជាច្រើនបានចូលរួមជួយទិញវត្ថុអនុស្សាវរីយ៍ ដែលមានច្រើននៅក្នុងនោះ មានទាំងសម្លៀកបំពាក កែវទឹកស្អាតៗ និងតុក្កតារូបសត្វជាច្រើន ដែលមាននៅក្នុងសួនសត្ចនេះផងដែរ។

ដែលនៅក្នុងនោះមានកន្លែងសម្រាប់ថតរូបទុកជាអនុស្សាវរីយ៍ទៀតផង រីឯតម្លៃវិញសមរម្យ ជាមួយនឹងគុណភាពផលិតផលល្អ ទាំងអស់។ ដូច្នោះ វាក៏អាចមានភាពងាយស្រួលសម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ ដើរលេងកម្សាន្តកន្លែងមួយនេះ ដែលមិនចាំបាច់ទៅដើរលេងឆ្ងាយៗ និងហោះហើរទៅក្រៅប្រទេសដែរ ព្រោះសួនសត្វដ៏ធំមួយនេះពិតជាស្រស់ស្អាតខ្លាំង និងមានសត្វសម្រាប់ចូលទស្សនាជាច្រើនប្រភេទ។

ទន្ទឹមនឹងនេះ បើមានប្រិយមិត្តចង់ចូលរួមមើល និងគាំទ្រសួនសត្វដ៏ធំនេះអាចទៅតាមទីតាំង ស្ថិតនៅ ភូមិព្រែកតារត្ន័ ឃុំព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញនេះផ្ទាល់តែម្តង៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Comments

Popular posts from this blog

រូបមន្ត Excel សំខាន់ៗ ងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃ